ភាគ២
+++++++
ថ្ងៃនេះបរិយាកាសក្នុងហាងមានភាពស្ងប់ស្ងាត់មិនខុសពីមុន។ ម្នាក់ៗហាក់រវល់នឹងកិច្ចការរបស់គេ មិនសូវជាចាប់អារម្មណ៍នឹងបរិយាកាសជុំវិញខ្លួនប៉ុន្មានឡើយ។ ពេលខ្ញុំបើកទ្វារចូលទៅ បុគ្គលិករបស់ហាងក៏បន្លឺសំឡេងស្វាគមន៍តាមទម្លាប់។ ខ្ញុំញញឹមតបការស្វាគមន៍របស់គេ រួចក្រឡេករកមើលឆ្វេងស្តាំរកមើលអ្នក ដែលខ្ញុំត្រូវណាត់ជួបនៅពេលនេះ។ ប៉ុន្តែខ្ញុំមិនដឹងថាខ្ញុំកំពុងតែរកអ្នកណាឡើយ?
ខ្ញុំដកដង្ហើមធំ ប្រុងនឹងបោះជំហានទៅអង្គុយនៅកៅអីបញ្ឈរខ្ពស់ក្បែរកញ្ចក់ទៅហើយ ស្រាប់តែមានដៃរឹងមាំរបស់អ្នកណាម្នាក់រហ័សស្រវាចាប់កដៃឆ្វេងខ្ញុំជាប់។ ខ្ញុំរហ័សងាកមុខមើលគេម្នាក់នោះដោយការចម្លែកចិត្ត ប៉ុន្តែវារឹតតែចម្លែកចិត្តទ្វេឡើងដែលបានជួបគេម្នាក់នេះ។
«វិសុទ្ធ?» 😮 ខ្ញុំស្ទើរតែមិនចង់ជឿសោះថាខ្ញុំបានរាងខ្ពស់សង្ហារបស់ក្មេងម្នាក់នេះម្តងទៀត។
«ហេតុអ្វីភ្ញាក់ផ្អើលដល់ថ្នាក់នេះ! នេះមិនសប្បាយចិត្តទេឬដែលបានជួបខ្ញុំ?» 😏 គេធ្វើមុខស្រពោនបន្តិច តែក៏ញញឹមបាននៅគ្រាបន្ទាប់ ពេលខ្ញុំរហ័សប្រកែកសម្តីរបស់គេ។
«អត់ទេៗ! បងគ្រាន់តែភ្ញាក់ផ្អើលតែប៉ុណ្ណោះ! តែថានេះអូនមកទិញអីញ៉ាំធម្មតា ឬក៏មកជួបអ្នកណាដែរ?»
«ទាយលមើល!»
«ហ្អឹម...បើតាមមើលប្រហែលមកជួបអ្នកណាទេដឹង? ព្រោះតែងខ្លួនសង្ហា»
«សង្ហាមែនឬ?»
«ចា៎! អូនសង្ហាប្លែកមែនតើស៎! ចឹងបងទៅសិនហើយណា ជួបគ្នាពេលក្រោយ!» ខ្ញុំរហ័សបែរកាយទៅកន្លែងអង្គុយផ្សេងមួយទៀត ដោយមិនចាប់អារម្មណ៍សោះថាគេតាមពីក្រោយខ្ញុំមកជាមួយដែរ។ គ្រាន់តែខ្ញុំដាក់ខ្លួនអង្គុយចុះភ្លាម គេក៏ដាក់ខ្លួនអង្គុយចុះទល់មុខខ្ញុំដូចគ្នា។ ខ្ញុំរេភ្នែករិះគិតឡើងវិញថាហេតុអ្វីបានជាគេមកអង្គុយចំពោះមុខខ្ញុំ? នេះគេជាមនុស្សដែលត្រូវជួបខ្ញុំក្នុងថ្ងៃនេះ ឬគេគ្រាន់តែចង់ជជែកលេងជាមួយខ្ញុំសិន?
«ហេតុអ្វីធ្វើមុខបែបហ្នឹង? ឆ្ងល់អីក៏សួរមក! កុំបាច់ជ្រួញចិញ្ចើមអី!»
«😅 ដេញទាន់បងរហូតហើយយើងហ្នឹង! បងគ្រាន់តែឆ្ងល់ថាមុនហ្នឹងអូនប្រាប់ថាមកជួបគេ? ចុះហេតុអ្វីមកអង្គុយនៅមុខបងទៅវិញ? អត់ទៅជួបមនុស្សដែលអូនត្រូវជួបទេឬ?»
«😊» មិននិយាយអ្វីច្រើន គេគ្រាន់តែញញឹមតបមកខ្ញុំដោយការសប្បាយចិត្ត ដូចកំពុងពេញចិត្តនឹងអ្វីម្យ៉ាង។
«អូនញញឹមអី?» ឃើញគេញញឹមបែបនោះ ខ្ញុំក៏អត់មិនបាននឹងបន្តសំណួររបស់ខ្ញុំដូចគ្នា! គិតទៅខានជួបគ្នាយូរ ចរិតនៅមិនផ្លាស់ប្តូរសោះ។ គេនេះចូលចិត្តញញឹម និងញញឹមគ្រប់ពេល ដូចជាពិភពលោកនេះស្រស់ស្អាត និងស្រស់ស្រាយគ្រប់ពេល។
«គ្រាន់តែសប្បាយចិត្ត!»
«ហ្អ៎...»
«ចុះលីតា? មកជួបអ្នកណាឬអត់?»
«🤨?» គ្រាន់តែឮសំនួនគេហៅខ្ញុំភ្លាម បេះដូងខ្ញុំចាប់ផ្តើមកម្រើកញាប់ ដូចរឭកនឹកដល់គ្រាមួយដែលគេធ្លាប់ប្រាប់ខ្ញុំថាគេនឹងចាកចេញក្នុងនាមជាប្អូនប្រុសសម្រាប់ខ្ញុំ តែគេនឹងត្រឡប់មកវិញក្នុងនាមជាមនុស្សប្រុសម្នាក់ដែលសំខាន់ក្នុងជីវិតខ្ញុំ។ នេះគេនិយាយមែន?
«ធ្វើមុខបែបនេះទៀតហើយ!»
«មិនទេ! បងគ្រាន់តែមានអារម្មណ៍អត់សូវស្រណុកចិត្តពេលអូនហៅឈ្មោះបងចំៗបែបហ្នឹង!»
«ព្រោះខ្ញុំអត់ចង់ធ្វើជាប្អូនរបស់លីតាទៀតទេ!»
«😅» ខ្ញុំគ្មានពាក្យអ្វីនឹងតជាមួយកំលោះម្នាក់នេះឡើយ ទើបរហ័សរកប្រធានបទនិយាយបន្លប់ជាបន្ត។
«នេះអូនទើបមកខ្មែរវីញយូរហើយ ឬយ៉ាងម៉េច?»
«ប្រហែលបានមួយអាទិត្យហើយ!»
«ហ្អ៎!» ខ្ញុំងក់ក្បាលតិចៗទទួលស្តាប់ តែក្នុងចិត្តខ្ញុំចង់តែស្រែកយំហើយ ដ្បិតមានអាម្មណ៍មិនសូវស្រណុកចិត្តសោះ។ គេនៅតែរួសរាយ តែអាភាពរួសរាយរបស់គេហ្នឹងវាមិនដូចមុនសោះ។ ខ្ញុំមានអារម្មណ៍ប្លែកៗ ដល់ថ្នាក់និយាយមិនចេញ។ ជាពិសេសក្រសែភ្នែក ដែលគេតាមសម្លឹងខ្ញុំ។ ប៉ុន្តែថាទៅ...ចុះអាម្សៀដែលសិទ្ធីណាត់ឲ្យមកជួបខ្ញុំហ្នឹង បាត់ស្រមោលទៅណាហើយ? ឯងមកអង្គុយចាំឡើងយូរផឹកទឹកជិតអស់មួយកែវទៀតហើយ នៅមិនទាន់ឃើញស្រមោលទៀត។
«នេះកំពុងចាំអ្នកណាឬ?»
«ហ្អ៎...គឺបងកំពុងរកមើលមនុស្សម្នាក់!»
«អ្នកណាដែរ?»
«😅 បងក៏មិនស្គាល់ថាជាអ្នកណា! តែមិត្តភក្តិបងណាត់គេឲ្យបង បងក៏ចេះតែមកជួបទៅ!»
«នេះលីតាព្រមបើកចិត្តទទួលអ្នកដទៃហើយ?» 😏 អាល្អិតនេះយូរៗចង់វាយស្មើហើយតើស៎! ហើយម៉េច? ប្រុងឲ្យនៅដល់អង្កាល់? ចង់បើកចិត្ត ឬមិនបើកចិត្តវាទាក់ទង...អូខេ! ខ្ញុំអ្នកខុស! ហ៊ើយ...😌
«ប្រហែលដែរ!»
«អ៊ីចឹង...» សុខៗស្រាប់តែលូកដៃមកលានៅចំពោះមុខខ្ញុំ ដូចជាកំពុងទាមទារអ្វីម្យ៉ាង ដែលខ្ញុំមិនយល់សោះថាគេចង់បានន័យយ៉ាងម៉េច?
«ឲ្យសន្យារបស់លីតាមកខ្ញុំមក!🙂» មិនត្រឹមតែនិយាយ គេនៅញញឹមស្រស់ដូចជឿជាក់ថាអ្វីៗគ្រប់យ៉ាងគឺដំណើរការតាមការចង់បានរបស់គេ។
«សន្យាដែលលីតាប្រាប់ថាពេលខ្ញុំត្រឡប់មកវិញ លីតានឹងឈប់មើលខ្ញុំត្រឹមតែជាក្មេងប្រុសម្នាក់ ហើយសុខចិត្តមើលខ្ញុំក្នុងនាមជាមនុស្សប្រុសម្នាក់វិញ!» នេះគេជាមនុស្សដែលណាត់ជួបខ្ញុំថ្ងៃនេះឬអត់? វាមិនមែនជារឿងចៃដន្យទេត្រូវទេ?
«ខ្ញុំឈ្មោះណន សុខវិសុទ្ធ ជាដៃគូណាត់របស់លីតាក្នុងថ្ងៃនេះ!»
🤨😮😊😅 តើវាមានអ្វីគួរឲ្យភ្ញាក់ផ្អើលជាងនេះទៀតទៅ? នេះគេហ្នឹងជាមិត្តភក្តិរបស់សិទ្ធី? ហ្អេ៎! កំប្លែងពេកទេដឹងនេះ។
ខ្ញុំគ្រវីក្បាលហួសចិត្តនឹងរឿងមិនគួរឲ្យស្មានដល់នេះ តែវិសុទ្ធនៅតែព្យាយាមធ្វើឲ្យបរិយាកាសធូរស្រាលឡើងវិញតាមការនិយាយប្រាប់ខ្ញុំពីរឿងដែលគេចេញទៅធ្វើការនៅក្រៅប្រទេសពីរឆ្នាំ និងមិត្តភាពរវាងគេនឹងសិទ្ធី។
«ឈប់ហៅខ្លួនឯងថាបងបានទេ? It makes feel uncomfortable!»
«ហើយចឹងអូនឈប់ហៅឈ្មោះបងចំៗបានទេ? It makes feel uncomfortable!»
«ខ្ញុំមកទារសន្យារបស់ខ្ញុំណា៎! លីតាត្រូវតែគោរពសន្យា!» ម្តងនេះគេលើករឿងនេះមកនេះទៀតហើយ។
«ចាំមើលសិន! ព្រោះឥលូវប្តូរទម្លាប់មិនទាន់បានទេ!»
«បាទ! And I will make you mine!»
«វិសុទ្ធ!» មកវិញលើកនេះចេះទាក់ទាញចំណាប់អារម្មណ៍សម្បើមណាស់!
«បាទ»
«ហ៊ើយ! អរគុណសម្រាប់ជំនួបថ្ងៃនេះ...ចាំជួបគ្នាថ្ងៃភ្ជាប់ពាក្យរបស់សិទ្ធីណា៎...»
«អត់ទេ!»
«ហ្អឹ? នេះអូនទៅអត់បាន?»
«មិនមែនទេ!»
«ចុះ....?»
«ព្រោះ I will see you every day in my dream😊!»
«😯» មើលគេនិយាយ! ម្នាក់នេះប្រុងលេងមែនទែនឬ? យ៉ាប់មែន!
«ខ្ញុំទៅហើយណា៎ ជិះតាមផ្លូវប្រយ័ត្នផង! ហើយចាំទទួលទូរស័ព្ទផងឮទេ កុំចិត្តដាច់ដូចលើកមុន! បាយៗ!» មុននឹងធ្វើដំណើរចេញទៅ គេនៅឆ្លៀតផ្តាំខ្ញុំជាហូរហែ តែថាគេបានលេខខ្ញុំពីណា? ខ្ញុំក៏មិនដឹងដែរ!
តែរីករាយដែលបានជួបម្តងទៀត ណន សុខវិសុទ្ធ!
«ព្រោះតែវាមែនទេ?» សំឡេងសាំទម្លាប់បន្លឺឡើង ធ្វើឲ្យខ្ញុំមិនចង់ងាកក្រោយទាល់តែសោះ មិនចង់សូម្បីតែគិតថាគេជាអ្នកណា....។
++++++++
I am happy to see you again but I hate the fact that you always remind me of my past.

Comments
Post a Comment