សួស្តី! ខ្ញុំឈ្មោះ តារា បច្ចុប្បន្នខ្ញុំជានិស្សិតឆ្នាំទី៣នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
ឈ្មោះជានិស្សិតសម្រាប់សិស្សមកពីខេត្តឆ្ងាយៗក្នុងតំបន់ដាច់ស្រយាលដូចជាខ្ញុំ អ្នកណាក៏ចង់បាន! ខ្ញុំក៏ដូចគ្នា ខ្ញុំចូលចិត្តឈ្មោះជានិស្សិត និងតាំងចិត្តថាធ្វើឲ្យល្អបំផុតតាមដែលអាចធ្វើទៅបាន។
ពេលដែលខ្ញុំបោះជំហានចូលបរិវេណសាកលវិទ្យាល័យរបស់ខ្ញុំថ្ងៃដំបូង ខ្ញុំសម្លឹងមើលអាគារខ្ពស់កម្ពស់ប្រាំមួយជាន់ដែលប្រតិស្ឋឡើងចំពោះមុខខ្ញុំដោយមិនរង្គើកែវភ្នែក។ ទទួលស្គាល់ថាខ្ញុំពិតជាមោទនភាពណាស់ដែលមានមករៀននៅសាលាធំមានឈ្មោះបោះសំឡេងជាយូរមកហើយដូចជាសាលានេះ។
ខ្ញុំបន្តបោះជំហានដោយភាពស្វាហាប់ចូលទៅក្នុងទីធ្លាសាលាតម្រង់អាគាររៀនរបស់ខ្ញុំ។ បើប្រាប់ថាប៉ុន្មានឆ្នាំមកនេះខ្ញុំសប្បាយចិត្តដែលបានសិក្សានៅទីនេះ វាប្រាកដជាពិតមែនហើយ! ប៉ុន្តែខ្ញុំបែរជាមានអារម្មណ៍ឯការចម្លែក...
មនុស្សគ្រប់គ្នាដើរកាត់ខ្ញុំដូចជាខ្យល់អាកាស ដូចខ្ញុំជាមនុស្សគ្មានរូបរាង គ្មានវត្តមាននៅទីនេះ រហូតដល់ទីបំផុត!
«អុះ!» ខ្ញុំភ្លាត់មាត់បន្លឺសំឡេងឡើងនៅពេលនរណាម្នាក់ដើរប៉ះខ្ញុំពីក្រោយខ្នង ហើយពេលដែលខ្ញុំក្រឡេកភ្នែកទៅគេម្នាក់នោះក៏ធ្វើមុខស្លឺដូចជាភ័យខ្លាចខ្ញុំខឹង។
ឃើញបែបនោះខ្ញុំក៏ញញឹមងក់ក្បាលចាត់ទុកជារឿងធម្មតា វាត្រូវហើយរឿងទាំងនេះវាធម្មតាស្រាប់ទៅហើយសម្រាប់ខ្ញុំ ព្រោះខ្ញុំជាខ្យល់ជាអាកាសដែលគ្មានអ្នកណាមើលឃើញនោះអី!
ខ្ញុំបន្តដំណើរបន្តទៅមុខទៀតដោយពីខ្វល់ខ្វាយនឹងឫកពាររបស់គេម្នាក់នោះបន្ត ហើយត្រឹមនោះហើយដែលអ្វីៗបានផ្លាស់ប្តូរ។ ខ្ញុំបានជួបគេម្តងទៀតនៅថ្នាក់ភាសាអង់គ្លេស បើគេមិនមកនិយាយនឹងខ្ញុំទេខ្ញុំប្រហែលជាមិនដឹងទេថាគេក៏រៀននៅថ្នាក់នេះជាមួយខ្ញុំដែរ។
ដល់ត្រឹមនោះទើបខ្ញុំដឹងថាមិនមែនពីគេចាត់ទុកខ្ញុំជាខ្យល់អាកាសទេ តែមកពីខ្ញុំមិនសូវចូលចិត្តនិយាយ ឬចាប់អារម្មណ៍នឹងអ្នកណាបានជាគ្មានអ្នកណាមកខ្វល់ខ្វាយជាមួយខ្ញុំ។
ដំណើរជីវិតដែលត្រូវដកដង្ហើមក្នុងបរិយាយកាសតែមួយជាមួយអ្នកដទៃ តែខ្លួនយើងបែរជាមានអារម្មណ៍ថាយើងនៅតែឯងវាពិបាកណាស់សម្រាប់ខ្ញុំ។
តែអ្នកណាទៅដឹងថាវានៅនឹងតែបែបនោះ? ក្រោយពីស្គាល់គេ ខ្ញុំចាប់ផ្តើមយល់ថាក្នុងថ្នាក់ពិតជាមានបរិយាកាសល្អ គ្រាន់តែខ្ញុំមិនអាចធ្វើដូចពួកគេ អាចលេងសើច ដើរលេង ញ៉ាំអី លលេង និងធ្វើឫកពារឆ្កួតបានឡើយ! សម្រាប់ខ្ញុំវាមិនសមរម្យនោះទេ តែសម្រាប់ពួកគេ ពួកគេមិនបានខ្វល់ច្រើនដូចខ្ញុំនោះឡើយ។
«មិនអផ្សុកទេ?»
«ហ្អឺ?» ខ្ញុំសួរបកទៅគេម្នាក់នោះវិញនៅពេលឮសំណួររបស់គេ។ ចំណែកឯគេក៏ដាក់កាយអង្គុយចុះក្បែរខ្ញុំ មុននឹងនិយាយបញ្ជាក់ពីសំណួរដែលគេបានសួរខ្ញុំមុននោះ។
«ចង់ដឹងថា តារា មិនហត់នឹងខ្លួនឯងដែលត្រូវមករៀបឫកគ្រប់ពេល ត្រូវអង្គុយស្ងៀមធ្មឹងរុយទុំមិនបក់បែបហ្នឹងទេហ្អី? ខ្សែជីវិតរបស់ពួកយើងមិនមែនវែងទេ រីឯដំណើរជីវិតទៀតសោតក៏មិនដឹងថាត្រូវបញ្ចប់នៅថ្ងៃណាមួយដែរ បើរវល់តែរៀបឫកត្រឹមត្រូវឥតល្ហែដូចយើងណា មិនដឹងថាក្នុងមួួយជីវិតរបស់ តារា ឯងហ្នឹងអាចសប្បាយដូចគេឬអត់ទេ!»
ម្យ៉ាង! នោះជាលើកទីមួយហើយដែលឃើញគេម្នាក់នេះនិយាយអ្វីចូលត្រចៀក ព្រោះបើតាមទម្លាប់សព្វមួយដង គេជាមនុស្សចូលចិត្តលេងសើចច្រើន និយាយអ្វីមិនដឹងខុសត្រូវ រញ៉េរញ៉ៃស្តាប់ពុំបាន រកទិសតំបន់ពុំឃើញ ប៉ុន្តែថ្ងៃនេះគេធ្វើឲ្យខ្ញុំភ្លឺភ្នែកថាមនុស្សដែលចូលចិត្តលេងសើច មិនមែនសុទ្ធតែគ្មានការត្រិះរិះពិចារណា ឬក៏ជាមនុស្សគ្មានភាពប្រាកដប្រជានោះទេ គេគ្រាន់តែចូលចិត្តភាពសប្បាយ និងចូលចិត្តជីវិតដែលគ្មានសម្ពាធពីមជ្ឈដ្ឋានខាងក្រៅតែប៉ុណ្ណោះ។
គិតឲ្យមែនទែនទៅ ជីវិតពីតជាបែបនោះប្រាកដមែន! បើរវល់តែស្មុគ ឬផ្តោតទៅលើភាពក្រិតក្រម ត្រឹមត្រូវហួសព្រំដែនពេក ជីវិត ឬយុវភាពដ៏រីករាយមួយនេះក៏អាចរសាត់បាត់បង់ទៅតាមពេលវេលាដូចគ្នា។
Translate in English
Hello! My name Tara, nowadays I am a student of Royal University of Phnom Penh. Everyone including me are really love a tittle of Student of University so much. The first day of life as a university student, I am really happy and feel proud of my self who could enroll this famous University so much.
The time pass by, I could not know how long did I go so far for this school. I am happy for learning here...But...everything seems different for me. I didn't know why I feel empty for being here.
"ohhh, Sorry!" someone who push me said to me in polite way. He may be afraid that I am angry, so I just smile to him and go strange to my direction without say anything else. Everything has changed since I met him. I met him again when I were in English class. I could tell that I would not remember him if he didn't call me first.
May be I am to silent in this class or whatever? I just know that I could not play whatever I want to play or talk whatever I want to talk because nowadays I am a University Student. But in different thinking, he told me that it would be better than to talk as we want rather than just sit silently and look the other classmate. It seems to be happy! I do accept it. But I couldn't do by the way they are.
"Don't you feel lonely?"
"what?" I ask him back when he said those sentence to me.
"I just wanna know don't you feel tired of trying doing something terrible like that?. Life is really shot. If you still like I really wonder if you will happy for the rest of life."
"???" a people who always play around could say that word to me? Amazing! But I just analyzed that the one who talkative it is not meant that he is useless and the one who silently not meant they are good either.
It is true that the life is not easy for people like me. And if I always be like this all time, I could tell that I will not happy for my youth. So I should pay my youth time for happily, it is better than!

Comments
Post a Comment