«គេជើងវែងដើរលឿន បាត់ស្រមោលទៅបែបនេះក៏មិនប្ល ែក!»
«ឈប់រអ៊ូម្នាក់ឯងបានហើយ យេរ៉ីន! មករើឥវ៉ាន់របស់ឯងមក ឈប់តាមមើលប្រុសស្អាតទៀតទៅ!»
«ហ្អឺ...មានឯណាបង!» យេរ៉ីន ប្រកែកថាមិនពិត! នាងមានតាមមើលប្រុសស្អាតឯណា នាងកំពុងតែតាមពិនិត្យមើលថាគ េជាមនុស្សដែលនាងធ្លាប់ជួបឬអ ត់ប៉ុណ្ណោះហ្នឹងណា៎ តែបើតាមសភាពមុននោះក៏បញ្ជាក់ ច្បាស់ថាគេមិនមែនជាមនុស្សដែ លនាងធ្លាប់ស្គាល់នោះឡើយ។
«ឲ្យតែប្រាកដទៅ!» ហារ៉ា និយាយលេបខាយដាក់ប្អូន មុននឹងប្រាប់ពីគម្រោងថារសៀល បន្តិចនឹងជួលកង់ជិះដើរលេងក្ បែរនេះលំហែអារម្មណ៍ ព្រោះនាងធ្លាប់ដឹងមកថានៅទីន េះពេលរសៀលថ្ងៃលិចមានទេសភាពស ្អាតខ្លាំង ហើយបើសិនជាមិនដល់ទីនេះហើយមិ នបានថតរូបព្រះអាទិត្យលិចទេប ្រាកដជាស្តាយក្រោយមិនខាន។
«ល្ងាចបន្តិចបងចង់ជិះកង់លេង ទៅសួនផ្កានៅ សឺប៊ុង បន្តិច ព្រោះគេថាសួនផ្កានៅទីនោះស្អ ាត បើមកដល់ទៅហើយមិនបានចូលលេងបង ស្តាយណាស់!»
«អូខេ...តាមចិត្តបងចុះ!»
បន្ទាប់ពីសម្រេចគ្នារួចរាល់ ក្រមុំទាំងពីរប្រាណក៏បន្តរៀ បចំសម្ភារៈប្រើប្រាស់បន្តរហ ូតចប់សព្វគ្រប់ មុននឹងដាក់កាយសម្រាកលើគ្រែធ ំក្នុងបន្ទប់ ដោយទុកឲ្យ ហារ៉ា ជាអ្នករៀបចំអាហារនៅក្នុងផ្ទ ះបាយតែម្នាក់ឯងបន្ត។
ប៉ុន្តែអ្នកណាទៅដឹងថាសូរសព្ ទសំឡេងនៃចម្រៀងមួយបទនោះបែរជ ាបន្លឺឡើងយ៉ាងរងំល្វើយៗចូលម កក្នុងសោតាអ្នកគេផ្កាប់មុខឲ ្យកម្រើកភ្នែកដែលបិទដោយភាពហ ត់នោះនឿយបើកឡើងវិញបានមួយរំព េច រហ័សចេញមករកប្រភពចម្រៀងមួយប ទនេះ។
Begin Again ច្រៀងដោយ គីម ជែវ៉ុន អតីតសមាជិក Wanna One អ្នកចម្រៀងដែលមានសំនួនពីរោះ ស្រទន់ លន្លង់លន្លោច ធ្វើឲ្យអារម្មណ៍អ្នកស្តាប់ត ្រូវលិចលង់ទៅតាមសាច់ភ្លេងដោ យខានមិនបាន។ ចម្រៀងមួយបទនេះពោរពេញដោយទុក ព្រួយ បង្កប់ដោយភាពឈឺចាប់ដោយរៀបរា ប់ប្រាប់មិនត្រូវរបស់គូសង្ស ារមួយគូដែលស្រឡាញ់គ្នាយ៉ាងខ ្លាំង ប៉ុន្តែពេលវេលាបែរជាបំបែកអ្ នកទាំងពីរឲ្យឃ្លាតឆ្ងាយពីគ្ នាទាំងដែលគេពីរនាក់នោះនៅស្រ ឡាញ់គ្នានៅឡើយ។ ស្នេហាដែលផ្តើមឡើងវិញពីចំណុ ចសូន្យ ត្រូវបញ្ចប់នៅចំណុចសូន្យ ដោយបន្សល់ត្រឹមស្នាមអនុស្សា ទទេស្អាតរវាងគ្នានឹងគ្នា។
«សំឡេងដូចជាចេញមកពីផ្ទះមួយន ោះ!» យេរ៉ីន ងាកមើលទៅខាងឆ្វេងដៃ និងសម្គាល់ថាសំឡេងនៃចម្រៀងដ ែលនាងបានស្តាប់ឮគឺចេញមកពីផ្ ទះខាងនោះ។ មិនដឹងថានាងមានភាពក្លាហានបែ បណា បែរជាមានចិត្តចង់ដឹងថាអ្នកដ ែលបន្លឺសាច់ភ្លេងឡើងនោះជាអ្ នកណា? ហេតុអ្វីក៏ដេញចម្រៀងនេះក្រោ មបរិយាកាសត្រជាក់ល្វើយៗស្រស ់ស្រាយឲ្យក្លាយជាស្រអាប់អាប ់រស្មី ពេញដោយក្តីឈឺចាប់ទៅវិញ?
ចំណែកអ្នកបើកបទភ្លេងវិញ មិនដឹងទេថាចម្រៀងដែលខ្លួនបន ្លឺឡើងមុននោះមានឥទ្ធិពលទាក់ ទាញឲ្យអ្នកដទៃចាប់អារម្មណ៍ម កលើខ្លួន ហើយថែមទាំងអង្គុយបង្អែកក្រោ មម្លប់ឈើមើលកុំព្យូទ័រលើតុរ បស់ខ្លួនធ្វើមិនដឹង ខុសពីសភាពក្នុងចម្រៀងដែលវិល ដល់ចម្រៀងផ្សេងទៀតមួយទៀតទៅវ ិញ។
កែវភ្នែកពណ៌ខ្មៅផ្តោតទៅលើកញ ្ចក់អេក្រង់ដោយយកចិត្តទុកដា ក់ ខណៈម្រាមដៃកំពុងមមាញឹកលើបន្ ទះឃីប៊តហាក់មិនចាប់អារម្មណ៍ នឹងបរិយាកាសខាងក្រៅសូម្បីតែ បន្តិច។ គេដូចជាកំពុងលិចលង់ទៅក្នុងព ិភពមួយតែម្នាក់ឯង ដោយមិនដឹងទេថាពិភពដែលគេរស់ន ៅកំពុងមានរឿងអ្វីកើតឡើងនោះឡ ើយ។ យូរៗម្តងទើបឃើញគេលើកពែងកាហ្ វេក្បែរដៃមកក្រេបបែបដកឃ្លាម ើលកិច្ចការដែលខ្លួនកំពុងធ្វ ើថាដំណើរការរលូនឬមួយក៏អត់ អ្វីបែបនោះឯង។
កាន់តែសម្លឹង កាន់តែសង្កេតឃើញថាគេម្នាក់ន ោះសង្ហាចម្លែក បើទោះមិនញញឹមអ្វីសោះក៏ស្នាម ខួចលើផែនថ្ពាល់ និងបបូរមាត់តូចស្តើងមានមន្ត គ្រប់ដណ្តប់ឲ្យនាងចង់ឃើញមុខ គេច្បាស់ៗពេញៗថាសង្ហាកម្រិត ណា?
ឥរិយាបថនេះធ្វើឲ្យអ្នកឈរនៅជ ្រុងម្ខាងទៀតញញឹមតាម ដ្បិតឃើញថាដែកឆក់ប៉ូលបូកដកក ំពុងតែរត់រកគ្នា គ្រាន់តែបង្កើតឱកាសបន្ថែមបន ្តិចបន្តួចប្រហែលជាជំរុញឲ្យ ស្ថានការកាន់តែប្រសើរជាងនេះ មុននឹងផ្ទាត់ដៃប៉ក់!
«ហ្អា៎!» យេរ៉ីន ភ្លាត់សំឡេងពេលដុំឈើដែលកល់ជ ាន់ដើម្បីមកមើលមកប្រភពសំឡេង បែរជារអិលចុះធ្វើឲ្យនាងភ្ញា ក់អស់សំឡេង។
គ្រាន់តែប៉ុណ្ណឹង អ្នកកំពុងជក់ចិត្តនឹងសំណេររ បស់ខ្លួនមុននោះក៏ក្រលៀសភ្នែ កទៅកាន់ប្រភពសំឡេងដែលមករំខា នគេ មុននឹងឃើញមនុស្សលិលលនៅនឹងរប ងខាងឆ្វេងផ្ទះរបស់គេពីចម្ងា យ។
ហ្គាន់ជូ ដាក់កុំព្យូទ័រលើតុរបស់ខ្លួ នទៅម្ខាង រួចដើរសំដៅអ្នកលិបលនៅម្តុំន ោះដោយក្តីងឿងឆ្ងល់ មុននឹងអើតមុខទៅពើបនឹងវង់ភ័ក ្ត្រសម៉ដ្ឋគ្មានស្លាកស្នាមរ បស់ខាងស្រីដោយចៃដន្យ។ កាលបើបានប្រទាក់ភ្នែករវាងគ្ នានិងគ្នា អ្នកទាំងពីរបែរជាគ្មានអ្នកណ ាកម្រើកទៅណាបានដ្បិតដូចជាមា នអ្វីមួយធ្វើឲ្យពួកគេត្រូវន ៅស្ងៀម និងសម្លឹងមើលកែវភ្នែកគ្នាទៅ វិញទៅមកបែបនេះដោយមិនជិនណាយ។
«ឯងទៅធ្វើអ្វីនៅទីនោះ យេរ៉ីន!» ហារ៉ា ស្រែកសួរពីមាត់ទ្វារផ្ទះស្ន ាក់ពេលឃើញអ្នកជាប្អូនសម្លឹង មើលអ្វីក៏មិនដឹងមិនដកភ្នែក។
«អើ...សុំទោស!» យេរ៉ីន រហ័សសុំទោស មុននឹងរត់ចូលទៅក្នុងវិញយ៉ាង លឿនដោយមិនបាននិយាយអ្វីច្រើន ព្រោះដឹងថារឿងនេះវាគួរឲ្យអា ម៉ាស់ខ្លាំងបំផុតក្នុងឆាកជី វិតនាង។ វាជាលើកទីមួយហើយដែលនាងហ៊ានល បមើលអ្នកផ្សេងបែបនេះ តែអ្នកណាទៅដឹងថាវាស៊យបែរជាម កក្រឡាច់ឈើកល់ដួលបុកនឹងជញ្ជ ាំងហើយ រួចមកត្រូវម្ចាស់សាមីខ្លួនគ េចាប់បានទៀត។
«យេរ៉ីន?» រីឯ ហ្គាន់ហូ បានត្រឹមនិយាយឈ្មោះនោះឡើងវិ ញ មុននឹងញញឹមតិចៗដោយមិនដឹងមូល ហេតុថាហេតុអ្វី គ្រាន់តែដឹងថាម្នាក់នោះធ្វើ ឲ្យគេចង់ស្វែងយល់បន្ថែម។ អ្នកកំលោះសម្លឹងមើលមាត់ទ្វា រផ្ទះរបស់ខាងស្រីម្តងទៀត មុននឹងបោះជំហានមកកាន់កន្លែង ដើម រួចបន្តកិច្ចរបស់ខ្លួនជាបន្ តដូចដើម។
ប៉ុន្តែអ្វីៗហាក់មិនរលូនដូច ចិត្ត ដ្បិតពេលនេះអារម្មណ៍របស់អ្ន កកំពុងបែកខ្ញែកទៅកន្លែងផ្សេ ង និងគិតថាបើយករូបភាពមុននោះមក បញ្ចូលជាអត្ថបទប្រហែលជាមានភ ាពជក់ចិត្តមិនតិចនោះទេ។ គិតដូច្នោះហើយ បុរសថ្ពាល់ខួចរហ័សចុចរក្សាទ ុកនូវកិច្ចការរបស់ខ្លួនមួយខ ណៈ មុននឹងទាញកូនសៀវភៅគ្របពណ៌គគ ីររបស់គេមកសរសេរអ្វីម្យ៉ាងត ាមមនោអារម្មណ៍ដែលកំពុងនាំឲ្ យរសាត់អណ្តែតដោយយកចិត្តទុកដ ាក់។
ក្រោមរស្មីដ៏ស្រទន់នារដូវរង ារ ធម្មជាតិទាំងឡាយហាក់ស្រស់ស្ រាយបន្តិចបន្តួច រួចក៏ស្រពោនរួយទៅតាមកាលវេលា ។ ខុសប្លែកតែព្រះអាទិត្យដែលមិ នចេះរួយ មិនចេះបាត់បង់អានុភាពមានតែខ ំប្រឹងបញ្ចេញរស្មីសាយសព្វផ្ តល់កម្តៅដល់ធម្មជាតិ និងមនុស្សក្នុងលោកឲ្យមានភាព កក់ក្តៅក្នុងខ្លួនខ្លះៗក្នុ ងរដូវត្រជាក់នេះ។
ទន្ទឹមគ្នានោះ ដើម្បីកំដរបរិយាកាស និងបង្កើនភាពទាក់ទាញចិត្តភ្ ញៀវដែលមកកម្សាន្តនៅតំបន់នេះ ឲ្យកាន់តែសប្បាយរីករាយ និងអ៊ូរអឡើង អភិបាលខេត្តកោះជេជូបានរៀបចំ ឲ្យមានកម្មវិធីកម្សាន្តសប្ប ាយជាច្រើនក្នុងឧស្យាននោះដោយ រាប់បញ្ចូលទាំងសកម្មភាពនិទា នរឿងក្រោមពន្លឺព្រះចន្ទ ការប្រណាំងសេះ ការរត់ប្រណាំងមិត្តភាពជុំវិ ញឧស្យាន ឆាកសម្តែងវប្បធម៌ប្រពៃណី ឆាកសៀករហ័សសកម្ម ឆាកវោហាសព្ទ ជំរុំត្រជាក់ចិត្ត និងជំរុំល្បងសមត្ថភាពជាដើម។ តាមកន្លែងសកម្មភាពនីមួយៗសុទ ្ធតែមានពិធីករ និងពិធីការនីស្រស់សង្ហាស្រស ់សោភាជាអ្នកបញ្ចេញសារសព្ទទា ក់ទាញចិត្តឲ្យភ្ញៀវទេសចរណ៍ប ្រុសស្រីបង្អង់ជើងឈប់មើល ឬចូលរួមសកម្មភាពទាំងនោះដោយខ ានមិនបាន។
«បងទៅបន្ទប់ទឹកបន្តិច ឯងនៅចាំបងត្រង់ហ្នឹងសិនហើយណ ា៎!» ហារ៉ា និយាយប្រាប់ឲ្យអ្នកជាប្អូនរ ង់ចាំនាង ខណៈនាងត្រូវទៅបំពេញធុរៈផ្ទា ល់ខ្លួនបន្តិចបន្តួច មុននឹងដើរកម្សាន្តនៅតំបន់មួ យនេះបន្ត។ ចំណែក យេរ៉ីន ក៏ងក់ក្បាលយល់ព្រមតាមសម្តីរ បស់ ហារ៉ា ដោយមិនប្រកែក ប៉ុន្តែកែវភ្នែករបស់នាងបែរជ ាបាញ់ឆ្ពោះទៅចំឆាកមួយដែលនៅម ិនឆ្ងាយពីនាងប៉ុន្មានម៉ែត្រ នោះទៅវិញ ដ្បិតឆាកនោះមានមនុស្សចោមអង្ គុយជាជួរពីមុខឆាកបែបកំពុងរង ់ចាំមើលថាឆាកនោះមានសកម្មភាព អ្វី។ ឃើញដូច្នោះ យេរ៉ីន ក៏បោះជំហានពីកន្លែងឈររង់ចាំ ហារ៉ា ទៅកាន់ឆាកមួយនោះ ដោយគិតថាវាមិនឆ្ងាយអ្វីណាស់ ណានោះទេ បើយ៉ាងម៉េចនោះ ហារ៉ា គង់តែរកនាងឃើញមិនខាន។
ខណៈក្នុងស្តង់ក្បែរនោះវិញមា នបញ្ឈរនូវតុក្កតាខ្លាឃ្មុំត ូចធំចម្រុះពណ៌ និងសៀវភៅរបស់ The Magic Group គ្រប់វគ្គ គ្រប់ភាគទាំងអស់ ដែលធ្វើឲ្យអ្នកកំលោះថ្ពាល់ខ ួចទាំងគូត្រូវបង្ឈប់ជើង រួចបកមកមើលសៀវភៅទាំងនោះដោយស ្នាមញញឹមស្រាលៗ។ អ្នកលូកដៃទៅប៉ះសៀវភៅគ្របពណ៌ ស ដែលមានការរចនាដោយផ្កាសាគូរ៉ ាពណ៌ផ្កាឈូកតូចធំពីលើក្របដោ យអារម្មណ៍ម្យ៉ាងដែលសូម្បីតែ គេខ្លួនឯងក៏មិនដឹងថាគួរបានព ណ៌នាយ៉ាងណា។ ប៉ុន្តែមិនទាន់ទាំងបានលូកកា ន់សៀវភៅនោះមកមើលផង ដៃស្រឡូនតូចក៏ចាប់កាន់វាឡើង ដោយអានចំណងជើងសៀវភៅឮល្មមតែខ ្លួនឯង តែក៏ទាញក្រសែភ្នែករបស់អ្នកក ំលោះឲ្យងាកទៅនាងដោយស្វ័យប្រ វត្តិដូចគ្នា រួចក៏ចាប់ភ្លឹកថាម្នាក់នោះជ ាអ្នកស្នាក់នៅផ្ទះជាប់គេនោះ ឯង។
ចំណែកខាងស្រីពេលមានអារម្មណ៍ ថាអ្នកក្បែរកាយសម្លឹងមកខ្លួ ន ក៏ងើបមុខចេញពីសៀវភៅនិងសម្លឹ ងទៅកាន់ម្ចាស់ភ្នែកទាំងគូនោ ះវិញ មុននឹងសើចលែងសមពេលដឹងគេជាមន ុស្សដែលខ្លួនលបមើលកាលពីថ្ងៃ រសៀលនោះឯង។
«ហេតុអ្វីផែនដីនេះតូចអ្វីយ៉ ាងនេះ?» យេរ៉ីន លួចថ្ងួចថ្ងូរក្នុងចិត្តដោយ ភាពអាម៉ាស់ បើអាចនាងចង់ជ្រែកដីទៅឲ្យបាត ់នៅវេលានេះណាស់ ដ្បិតវាជារឿងដែលអាម៉ាសមែនទែ នដែលលបមើលគេហើយ ហើយមកត្រូវជួបគេនៅទីនេះទៀត។ នាងមិនទេថាគេអាចគិតថានាងនេះ រោគចិត្តតាមដានគេឬអត់នោះទេ? ប៉ុន្តែធានាបានថានាងមិនដឹងទ េថាគេនៅទីនេះ!
«អ្នកនាងមានរបួសត្រង់ណា?» សុខៗកំលោះសង្ហា ហ្គាន់ជូ បើកសំណួរមិនចំទិសដៅធ្វើឲ្យ យេរ៉ីន ធ្វើមុខដូចជាឆ្ងល់បន្តិច រួចងាកមើលឆ្វេងស្តាំថាកំលោះ សង្ហាកំពុងនិយាយនឹងអ្នកណា?
«ខ្ញុំកំពុងសួរអ្នកនាងហ្នឹង ឯង?»
«ខ្ញុំឬ?»
«បាទ! ព្រោះកាលពីរសៀលឮស្រែក តែខ្ញុំមិនដឹងថាអ្នកនាងស្រែ ករឿងអី? ហើយទៅធ្វើអ្វីក្បែររបងនោះដែ រ?»
ថាមែនៗ! ឃើញទេគេសួរសំណួរសម្លាប់ហើយ តើឲ្យឆ្លើយបែបណា? គួរឆ្លើយថាមិនអីនោះទេ ខ្ញុំស្រែកព្រោះក្រឡាច់ឈើដួ លពេលលបមើលលោកហ្នឹង?...ទៅមិន រួច!
«អត់ទោស!» ប៉ុន្តែមិនទាន់បានឆ្លើយអ្វី ផងសំឡេងក្រអួនក្រអៅរបស់អ្នក ប្រម៉ូតកម្មវិធីក្មេងៗបន្លឺ ឡើងចំពោះពួកនាង ធ្វើឲ្យ យេរ៉ីន ងាកទៅមើលមុខអ្នកប្រម៉ូតដោយក ្រសែភ្នែកអរគុណ ព្រោះនាងអាចរួចខ្លួនពីសំណួរ ដ៏ពិបាកនេះបានដោយសារតែគេនេះ ហើយ។
«បាទ?» ហ្គាន់ជូ ឆ្លើយដោយសំនួនក្រអួនក្រអៅធ្ វើឲ្យអ្នកប្រម៉ូតក្រមុំញញឹម បិទមាត់មិនជិត មុននឹងវាចារតបជាខ្សែឲ្យ យេរ៉ីន ប្តូរទឹកមុខពីញញឹមអរគុណទៅជា រាបស្មើសាបដូចទឹកទន្លេ និងរហ័សគ្រវីក្បាលបដិសេធភ្ល ាមៗ។
«អូយ!...បងស្រីខាងនេះបានសង្ សាសង្ហាដល់ហើយ ហើយសំឡេងពីរោះទៀត! តើបងប្រុសមានចំណាប់អារម្មណ៍ ចង់ចូលរួមបង្ហាញសមត្ថភាពពិស េសៗដើម្បីបានរង្វាន់ពីកម្មវ ិធីយើងទេ? បើបងប្រុសទទួលបានការវ៉ូតច្រ ើនជាងគេបងនឹងទទួលបានសៀវភៅឈុ តថ្មីរបស់ The Magic Group ភ្លាមៗតែម្តង តែបើបងបានត្រឹមលេខ២ ឬលេខ៣ បងក៏អាចទទួលបានតុក្កតាគូស្ន េហ៍នេះឲ្យបងស្រីដែរ!»
.....................
«ឈប់រអ៊ូម្នាក់ឯងបានហើយ យេរ៉ីន! មករើឥវ៉ាន់របស់ឯងមក ឈប់តាមមើលប្រុសស្អាតទៀតទៅ!»
«ហ្អឺ...មានឯណាបង!» យេរ៉ីន ប្រកែកថាមិនពិត! នាងមានតាមមើលប្រុសស្អាតឯណា នាងកំពុងតែតាមពិនិត្យមើលថាគ
«ឲ្យតែប្រាកដទៅ!» ហារ៉ា និយាយលេបខាយដាក់ប្អូន មុននឹងប្រាប់ពីគម្រោងថារសៀល
«ល្ងាចបន្តិចបងចង់ជិះកង់លេង
«អូខេ...តាមចិត្តបងចុះ!»
បន្ទាប់ពីសម្រេចគ្នារួចរាល់
ប៉ុន្តែអ្នកណាទៅដឹងថាសូរសព្
Begin Again ច្រៀងដោយ គីម ជែវ៉ុន អតីតសមាជិក Wanna One អ្នកចម្រៀងដែលមានសំនួនពីរោះ
«សំឡេងដូចជាចេញមកពីផ្ទះមួយន
ចំណែកអ្នកបើកបទភ្លេងវិញ មិនដឹងទេថាចម្រៀងដែលខ្លួនបន
កែវភ្នែកពណ៌ខ្មៅផ្តោតទៅលើកញ
កាន់តែសម្លឹង កាន់តែសង្កេតឃើញថាគេម្នាក់ន
ឥរិយាបថនេះធ្វើឲ្យអ្នកឈរនៅជ
«ហ្អា៎!» យេរ៉ីន ភ្លាត់សំឡេងពេលដុំឈើដែលកល់ជ
គ្រាន់តែប៉ុណ្ណឹង អ្នកកំពុងជក់ចិត្តនឹងសំណេររ
ហ្គាន់ជូ ដាក់កុំព្យូទ័រលើតុរបស់ខ្លួ
«ឯងទៅធ្វើអ្វីនៅទីនោះ យេរ៉ីន!» ហារ៉ា ស្រែកសួរពីមាត់ទ្វារផ្ទះស្ន
«អើ...សុំទោស!» យេរ៉ីន រហ័សសុំទោស មុននឹងរត់ចូលទៅក្នុងវិញយ៉ាង
«យេរ៉ីន?» រីឯ ហ្គាន់ហូ បានត្រឹមនិយាយឈ្មោះនោះឡើងវិ
ប៉ុន្តែអ្វីៗហាក់មិនរលូនដូច
ក្រោមរស្មីដ៏ស្រទន់នារដូវរង
ទន្ទឹមគ្នានោះ ដើម្បីកំដរបរិយាកាស និងបង្កើនភាពទាក់ទាញចិត្តភ្
«បងទៅបន្ទប់ទឹកបន្តិច ឯងនៅចាំបងត្រង់ហ្នឹងសិនហើយណ
ខណៈក្នុងស្តង់ក្បែរនោះវិញមា
ចំណែកខាងស្រីពេលមានអារម្មណ៍
«ហេតុអ្វីផែនដីនេះតូចអ្វីយ៉
«អ្នកនាងមានរបួសត្រង់ណា?» សុខៗកំលោះសង្ហា ហ្គាន់ជូ បើកសំណួរមិនចំទិសដៅធ្វើឲ្យ យេរ៉ីន ធ្វើមុខដូចជាឆ្ងល់បន្តិច រួចងាកមើលឆ្វេងស្តាំថាកំលោះ
«ខ្ញុំកំពុងសួរអ្នកនាងហ្នឹង
«ខ្ញុំឬ?»
«បាទ! ព្រោះកាលពីរសៀលឮស្រែក តែខ្ញុំមិនដឹងថាអ្នកនាងស្រែ
ថាមែនៗ! ឃើញទេគេសួរសំណួរសម្លាប់ហើយ តើឲ្យឆ្លើយបែបណា? គួរឆ្លើយថាមិនអីនោះទេ ខ្ញុំស្រែកព្រោះក្រឡាច់ឈើដួ
«អត់ទោស!» ប៉ុន្តែមិនទាន់បានឆ្លើយអ្វី
«បាទ?» ហ្គាន់ជូ ឆ្លើយដោយសំនួនក្រអួនក្រអៅធ្
«អូយ!...បងស្រីខាងនេះបានសង្
.....................

Comments
Post a Comment