វិថីស្រពេចស្រពិល វគ្គ៧

ស្គាល់គេមិនបានប៉ុន្មានផង បបួលគេធ្វើ...
គិតអីម្ចាស់កូន?

#វិថីស្រពេចស្រពិល
#វគ្គ៧
#យេរ៉ីនxហ្គាន់ជូ

នៅតៀមស្រាតាមផ្លូវមួយកន្លែង
គ្រាន់តែបញ្ជាយានចូលចតរួចរាល់បានត្រឹមត្រូវហើយ អ្នកកំលោះបើកឃ្លុបមុខរបស់ខ្លួនសម្លឹងមុខខាងស្រីភ្លឹះៗដែលចុះពីយាន និងដោះមួករួចរាល់។
«ប្រុងនឹងញ៉ាំនៅទីហ្នឹង?»
«ហ្អឺ...កុំមើលងាយ! ទីនេះល្បីជាងគេប្រចាំតំបន់នេះហើយ...ចុះមក!» មិនត្រឹមតែនិយាយ យេរ៉ីន នៅរហ័សចូលទៅជិត ហ្គាន់ជូ ជួយដោះមួកឲ្យអ្នកកំលោះដោយមិនគិតទេថាគម្លាតរបស់នាង និងគេនៅពេលនេះកៀកគ្នាកម្រិត។ វាធ្វើឲ្យបេះដូងប្រុសកំលោះចាប់ផ្តើមកម្រើកតិចៗពេលប្រទះចំកែវភ្នែកមុតហ្មងរបស់អ្នកម្ខាងទៀត មុននឹងបង្អូសមកបបូរមាត់តូចដែលចំហតិចៗដោយមានអណ្តាតទល់ធ្មេញខ្លួនដោយមិនដឹងខ្លួនតាមទម្លាប់ពេលព្យាយាមដោះគន្លឹះមួករបស់គេ។ គួរឲ្យចង់ថើប!
«ហ្អើស? នៅឈរធ្វើអីទៀត? ម៉េចមិនដើរមក!» សំឡេងស្រទន់ងាកមកហៅអ្នកដែលឈរភ្លឹកដោយទឹកមុខស្មើ ខណៈអ្នកម្ខាងទៀតភ្ញាក់ដូចគេដាល់បីដៃពេលឮសំឡេងរបស់នាង។
«ហើយឆ្កួតមែន!» ហ្គាន់ជូ ទះមុខខ្លួនឯងតិចៗពេលច្រឡំគិតផ្តេសផ្តាសដាក់នារីដែលគេទើបនឹងស្គាល់ម្នាក់នេះ។
«សុំសូជូប្រាំមួយដប សាច់ជ្រូកអាំងពីរឈុត មឹកអាំងពីរឈុត និងជើងមាន់អាំងបួនឈុត» គ្រាន់តែដាក់ខ្លួនអង្គុយចុះភ្លាម យេរ៉ីន ក៏ហៅមុខម្ហូបភ្លាមដោយមិនបាច់ខាតពេលឲ្យគេមើលមុខម្ហូបយូរនោះឡើយ ដល់ថ្នាក់ ហ្គាន់ជូ ត្រូវសម្លឹងមើលមុខនាងមិនដាក់ភ្នែកដោយការចម្លែកចិត្ត។
«ខ្ញុំមកឡើងសាំហើយ!» យេរ៉ីន នៅតែនិយាយដោយភាពស្រស់ស្រាយ ធ្វើឲ្យ ហ្គាន់ជូ ត្រូវញញឹមតាមនាងតិចៗ មុននឹងឈោងដៃលូកយកកែវស្រានៅក្បែរនោះមកដាក់នៅនឹងមុខនាង និងខ្លួនឯង។ រួចងាកទៅទទួលសូជូទាំងប្រាំមួយដបពីម្ចាស់ហាងចំណាស់តាមដោយសំនួនអរគុណតាមទម្លាប់។
«អរគុណ!»
«អរគុណ!» យេរ៉ីន ក៏និយាយអរគុណបន្ថែមទៀតនៅពេលម្ចាស់ហាងស្រីយកអាហារដែលនាងកុំម្មង់មុននោះមកដាក់លើតុរបស់នាង។
«នេះមិត្តប្រុសមែនទេ? សង្ហាដល់ហើយ...»
«អើ...» យេរ៉ីន បង្អង់ដៃទទួលម្ហូបពីម្ចាស់ហាងស្រីបន្តិច មុននឹងក្រឡេកភ្នែកទៅកាន់ ហ្គាន់ជូ ដែលកំពុងសម្លឹងមកនាងដូចគ្នាដោយភាពទាក់ទើ និងរហ័សងាកទៅប្រកែកវិញភ្លាមៗ។
«អត់ទេអុំស្រី! គេជាមិត្តខ្ញុំទេតើស៎!»
«មិនដឹងជាលាក់អីទេ គ្រាន់តែមានមិត្តប្រុសសោះ! អបអរណា៎» និយាយតែប៉ុណ្ណឹង ម្ចាស់ហាងស្រីក៏ដើរទៅតុផ្សេងដាក់ម្ហូបដែលភ្ញៀវកុំម្មង់បន្ត ធ្វើឲ្យបរិយាយកាសដែលរីករាយមុននោះប្រែជាអាប់អួមួយរំពេចដោយភាពអៀនប្រៀនរបស់ខាងស្រី។
ចំណែកខាងប្រុស កាលបើឃើញភាពអៀនប្រៀនរបស់អ្នកម្ខាងទៀតហើយក៏អត់មិនបាននឹងញញឹមតិចៗ តាមដោយការក្រេបស្រាសូជូដោយឫកពាសប្បាយៗ។
«មានចំណាប់អារម្មណ៍ចង់ធ្វើជាមិត្តស្រីខ្ញុំទេ?»

Comments